ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀន ម៉េតំហ្វេតាមីន ICE ប្រមាណ៤០គីឡូក្រាម និង មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន៤នាក់ ត្រូវប៉ូលិសបង្ក្រាបបានហើយ!

1 ខែ មុន 97 tnn_admin

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ដោយមានការសម្របសម្រួលពីលោកអ៊ិត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងនោះមានជនជាតិថៃម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំខាងលើបានធ្វើឡើងនៅវេលាម៉ោង១៤នឹង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្ត្រីនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថាជនសង្ស័យទាំង៤នាក់នោះរួមមាន៖
ទី១-ឈ្មោះ SAk SAESONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ
ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
ទី៣-ឈ្មោះ លី តឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ
និងទី៤-ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។
ក្នុងប្រតិបត្តិការខាងខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានៈគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីនICE ចំនួន៤០កញ្ចប់ ទម្ងន់ប្រមាណ៤០គីឡូក្រាម, រថយន្ត២គ្រឿង។
មន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀន បានឱ្យដឹងថាកម្លាំងជំនាញបានស្រាវជ្រាវនិងតាមដានក្រុមជនសង្ស័យជាងមួយខែមកហើយ រហូតដល់រសៀលថ្ងៃទី២១នេះ សមត្ថកិច្ចបានសហការគ្នាបង្ក្រាបជាក់ស្តែងតែម្តង។ ប្រភពដដែលបន្តថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថាគ្រឿងញៀនខាងលើ នាំចូលពីថៃ មកកម្ពុជាតាមច្រកជាំ អូរស្មាច់ ខេត្តឧត្ដរមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងកំពុងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ