ព្រឹតិ្តការណ៍ថ្មីៗ

សំបូរណាស់ទំពាំងស្អុយ!មិនខំប្រឹងរៀន បែរជានាំគ្នាប្រើប្រាស់គ្រឿងញៀន ?

1 ខែ មុន 43 tnn_admin

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋានគរបាលក្រុងបាត់ដំបងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្តុលដូនទាវ បង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់ថ្នាំញៀនបានចំនួន៥នាក់។

ក្រុមញៀនថ្នាំទាំងអស់នេះត្រូវបានឃាត់ខ្លួននៅចំណុចភូមិថ្កូវ ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានលើកឡើងថា៖ជនសង្ស័យទាំ៥នាក់មានឈ្មោះ ១-សេន ង៉ោល ភេទប្រុស អាយុ៣៥ឆ្នាំ ២-វិន ផាន់នី ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ គាម ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ ម៉េត ម៉ាត់សេន ភេទប្រុស អាយុ២០ឆ្នាំ ៥-ឈ្មោះ លឿន សំណាង ហៅ(លាភ) ភេទប្រុស អាយុ១៨ឆ្នាំ។

លោកអធិការបានបន្តថា៖យុវជនទាំង៥នាក់នោះគឺគ្រាន់តែចាប់យកទៅធ្វើការអប់រំនិងញ្ជើញអាណាព្យាបាល មកធានា ហើយធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច រួចអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញដើម្បីអបរំបន្ត។

ដោយឡែកពាក់ព័ន្ធក្នុងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ដែលជនទាំង៥នាក់ខាងលើបានលួចលាក់ប្រព្រឹត្ត ប្រសិនបើកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងប្រទះឃើញឬឃាត់ខ្លួនម្តងទៀតនឹងចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ