ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយចេញពីមន្ទីរពេទ្យ នៅប្រទេសថៃ ស្នងការខេត្តព្រះសីហនុ……

1 ខែ មុន 116 tnn_admin

ឧត្តមសេនីយ៍ ជួន ណារិន្ទ៖ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូន

សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោក លោកស្រី ពុក ម៉ែ បងប្អូន ក្មួយៗ និងប្រជាពលរដ្ឋទាំងអស់ នូវសន្តានចិត្ត ប្រកបដោយគុណធម៌ដ៏ឧត្តុងឧត្តម ថ្លៃថ្លា ដែលបានព្រួយបារម្ភ និងយកចិត្តទុកដាក់ ដល់សុខភាពខ្ញុំបាទ ក៏ដូចជាចំណាយពេលវេលាដ៏មានតំលៃ ដើម្បីសាកសួរ សុខទុក្ខ ឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន និងបានផ្ញើរសារជូនពរ ជូនដល់ខ្ញុំបាទ ។

នាឱកាសដ៏កក់ក្តៅនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមប្រសិទ្ធពរជ័យជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា ពុក ម៉ែ បងប្អូន ក្មួយៗនិងប្រជាពលរដ្ឋទាំងអស់ សូមជួបប្រទះតែនឹង សុខភាពល្អ សំណាងល្អ និងសេចក្តីសុខ គ្រប់ប្រការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ