ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖ តឹងសសៃក ដើម្បីនរណា ?

1 ខែ មុន 41 tnn_admin

ភ្នំពេញ៖ គ្រប់កិច្ចប្រជុំជាមួយមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងមួយចំនួនក្នុងរាជរដ្ឋាភិបាល ខ្មែរក្រោក

បានប្រើអស់លទ្ធភាពរបស់ខ្លួនក្នុងការដេញដោលការពារប្រយោជន៍ប្រជាជននិងប្រជាជាតិដោយស្មារតីម៉ឹងម៉ាត់មិនងាករេ ។

ពិតណាស់បញ្ហាតូចធំរបស់ប្រជាជននិងប្រទេសជាតិជាបញ្ហារបស់អ្នកនយោបាយដែលត្រូវជជែកគ្នាទោះពេលខ្លះការសន្ទនាមានភាពតានតឹងតែយើងអាចជជែកគ្នារកដំណោះស្រាយដោយសន្តិវិធី ព្រោះប្រទេសកម្ពុជាមានចំណុចអសកម្មដែលត្រូវជួសជុលបាន មិនមែនត្រូវបំផ្លាញចោលកម្ពុជាទាំងមូលទើបអាចដោះស្រាយបញ្ហាបាននោះទេ។

ដោយខ្មែរក្រោកប្រកាន់គំនិតថា អោយតែយើងគិតផលប្រយោជន៍ជាតិជាធំ នោះទោះយើងឋិតលើផ្លូវដើរនៃទស្សនៈនយោបាយផ្សេងគ្នាក៏ពិតមែនក៏គង់អាចនិយាយគ្នាបាន បានន័យថាបក្សណាមិនសំខាន់ សំខាន់ប្រសិនជាស្រលាញ់ជាតិជាគោលដៅរួមនោះយើងអាចជជែកគ្នាបាន។

ខ្មែរក្រោក នៅតែបន្តបេសកកម្មជួសជុលកែលំអរនូវចំណុចខ្វះខាត ជាអ្វីដែលអវិជ្ជមាន និងចូលរួមបោសសម្អាតសម្រាមទុច្ចរឹតដែលធ្វើបាបប្រជាជនតាមលទ្ធភាពដែលខ្លួនមាន។
ជាពិសេស ខ្មែរក្រោក ចូលរួមការពារប្រទេសរបស់យើងពីចេតនាបំផ្លាញណាមួយពីសំណាក់បរទេសនិងអ្នកនយោបាយអាត្មានិយមផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ