ព្រឹតិ្តការណ៍ថ្មីៗ

ស្ងើចសរសើរ ប៉ូលិស ខេត្តកណ្តាល ចាប់បានចោរលួចម្នាក់ ៣នាក់ទៀតកំពុងគេចខ្លួន

1 ខែ មុន 36 tnn_admin

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវប៉ូលិស ឃាត់ខ្លួន ករណី លួច (សត្វមាន់) កាលពី ថ្ងៃសុក្រ៥រោខែអស្សុជឆ្នាំកុរ ឯកស័កព.ស ២៥៦៣’
ត្រូវនឹងថ្ងៃទី ១៨ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២ និង ០០នាទីយប់ នៅចំណុចភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ អ៊ឹង គឹមស្រ៊ុន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរ កសិករជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យ៤នាក់ (ឃាត់ខ្លួន០១នាក់)
១-ឈ្មោះ អ៊ី ម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករបូមខ្សាច់ ជនជាតិ ខ្មែរ មានទីលំនៅភូមិមាត់បឹងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួន (មុខសញ្ញាសកម្ម) ។
២-ឈ្មោសំរ៉ុង មឿនភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដ រស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល (គេចខ្លួន) ។
៣-ឈ្មោះ សុន សុភាភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដរស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គេចខ្លួន) ។
៤-ឈ្មោះ នី សុខរ៉ា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ ពុំពិតប្រាកដរស់នៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល គេចខ្លួន (មុខសញ្ញាសកម្ម) ។
វត្ថុតាងចាប់យក
សត្វមាន់ចំនួន២ក្បាល
១-មាន់គក១ក្បាលសម្បុរ សលាយ ក្រហម ។
២-មាន់ឈ្មោលស្ទាវ១ក្បាលសម្បុរស លាយខ្មៅ ។

ប្រភពប្រាប់ថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យទាំង៤នាក់បានជិះម៉ូតូ២គ្រឿងចេញពីផ្ទះ ទៅផ្ទះឈ្មោះអ៊ុន ប៊ុនធីភេទ ប្រុស នៅភូមិត្រពាំងបារគូឃុំ ត្រពាំងវែងស្រុកកណ្តាលស្ទឹង ដើម្បីលួចមាន់ចំនួន៣ក្បាល គឺមាន់គក២ក្បាល និងមាន់ឈ្មោល ស្ទាវ១ក្បាល ដែលជនរងគ្រោះយកមកផ្ញើឲ្យជួយចិញ្ចឹមរយៈពេល៥ខែមុន ពេលលួចមាន់ជនសង្ស័យឈ្មោះអ៊ី ម៉ាប់ បានយកមាន់ គក១ក្បាលមកក្រុងទុកនៅផ្ទះខ្លួនចំណែកមាន់២ក្បាលទៀតជនសង្ស័យឈ្មោះនី សុខរ៉ាមកក្រុងទុកនៅផ្ទះបងឈ្មោះឌី ដែលជាផ្ទះគ្មានមនុស្សរស់នៅ។

បន្ទាប់មកនៅវេលាម៉ោង៦ព្រឹកនាថ្ងៃដដែលឈ្មោះអ៊ុន ប៊ុនធីដឹងថាបាត់មាន់គក៣ក្បាលក៏ទៅប្រាប់ជនរងគ្រោះហើយនាំគ្នា ដើររកមាន់ឃើញនៅផ្ទះជនសង្ស័យឈ្មោះអ៊ី ម៉ាប់១ក្បាល និងឃើញនៅផ្ទះ ឈ្មោះឌី២ក្បាលតែមាន់គក ១ក្បាល ជនសង្ស័យ ឈ្មោះនី សុខរ៉ា បានទុកនៅលើផ្ទះរួចចាក់សោរជាប់ រីមាន់ឈ្មោលស្ទាវទុកក្រោមផ្ទះ។ បន្ទាប់មកជនរង គ្រោះ បានប្តឹងនគរបាលឃាត់ខ្លួនបាន១នាក់ឈ្មោះអ៊ី ម៉ាប់
រីឯជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួនអស់ ។ ផ្នែកជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ