ព្រឹតិ្តការណ៍ថ្មីៗ

វត្តព្រះពុទ្ធឃោសាចារ្យ ប្រគល់គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន សម្រាប់ជាអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា និងគ្រួសារផ្ទុកមេរោគអេដស៍ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ

1 ខែ មុន 44 tnn_admin

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩

លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា បានដឹកនាំសមាជិកសមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទទួលទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៤.០០០.០០០រៀល ពីព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការវត្ត ស្តីទីវត្តព្រះពុទ្ធឃោសាចារ្យ ដើម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ជនពិការ ចាស់ជរា និង គ្រួសារផ្ទុកមេរោគអេដស៍ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលអំណោយទាំងនេះនឹងបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

ទេយ្យទានដែលទទួលបានរួមមាន:
១-អង្គរចំនួន ១០បាវ
២-ទឹកក្រូច និងទឹកផ្លែឈើចំនួន ៣០កេស
៣-មីចំនួន ៥០កេស
៤-ទឹកត្រី និងទឹកស៊ីអ៉ីវចំនួន ២៧យួ
៥-ទឹកដោះគោចំនួន ២២៤កំប៉ុង
៦-ត្រីខចំនួន ១០ឡូ
៧-ស្ករសចំនួន ១៦៥គីឡូក្រាម
៨-តែចំនួន ២២០កញ្ចប់
និងថវិកាចំនួន ៤,០០០,០០០រៀល

អំណោយដ៏សប្បុរសដែលទទួលបាននាពេលនេះ នឹងត្រូវប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋយើង តាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ