ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលអំណោយដោយទឹកភ្នែក!

1 ខែ មុន 32 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោកលឹម យូ និងភរិយា បាននាំយកអំណោយ រួមមានអង្ករ ០២តោន

មីម៉ាម៉ា ៨០កែស សាច់ក្រក ៨០គីឡូ ទឹកត្រីទឹកស៊ីអ៊ីវ ៨០យួរ ប្រគល់ជូនលោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបំណងរបស់ម្តាយដែលបានផ្តាំមុនចែកឋាន។

ម្តាយរបស់លោក លឹម យូ ឈ្មោះ ជា ឃុនប៉ិច កាលនៅមានជីវិត តែងយកអំណោយជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាញឹកញាប់ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញបន្ថែមនូវរបបហូបចុកប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថ រាជធានី ភ្នំពេញផង និងផ្ញើជាទាន ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រនិងចាស់ជរាទុរគត់ដ៏ទៃទៀតផង ដូចដែលលោក រ័ត្ន ស្រ៊ាង ធ្លាប់បានឧបត្ថម្ភ ជារៀងរាល់ខែជាច្រើនគ្រួសារច្រើនឆ្នាំកន្លងមក។

ដោយសេចក្តីពេញចិត្តនឹងអំពើជាកុសលរបស់លោក រ័ត្ន ស្រ៊ាង យ៉ាងខ្លាំងនោះ ឧបាសិកា ជា ឃុនប៉ិច មុនពេលចែកឋាន បានផ្តាំផ្ញើដល់កូននិងកូនប្រសារ ឲ្យបន្តយកទានមកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដូចដែលគាត់ធ្លាប់ធ្វើកន្លងមកជាបន្តទៀត ត្រង់នេះហើយដែលធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំជួលចិត្ត រំភើបត្រេកអរ រហូតហូរទឹកភ្នែក ពេលបានទទួលអំណោយពីលោក លឹម យូ និង ភរិយា តាមការផ្តែផ្តាំរបស់ម្តាយដែលចែកឋានទៅហើយនោះ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឧទ្ទិស សូមឲ្យវិញ្ញានក្ខន្ធឧបាសិកា ជា ឃុនប៉ិច បានទទួលសោយសុខ នូវបុណ្យកុសល ដែលគាត់បានសាង គ្រប់កាលវេលា គ្រប់ទីឋាន និងគ្រប់ៗជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ