ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ចាប់អ្នកជល់មាន់ នៅស្រុកថ្មគោល

3 សប្តាហ៍ មុន 26 តូ សុផល

បាត់ដំបង៖នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានឡោមព័ទ្ធ បង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនបានអ្នកជល់មាន់ចំនួន៣នាក់។

ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោកផង់ សុភាព អធិការស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ចុះទៅបំបែកហ្វូងអ្នកជល់មាន់នៅចំណុចភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកម្លាំងនរគបាលស្រុកខាងលើបានអោយដឹងថាក្នុងចំណោមអ្នកលេងល្បែងជល់មាន់ជាច្រើនគឺឃាត់ខ្លួនបាន៣នាក់មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ សន គ្រុយ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២-ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ៥៤ឆ្នាំ ទី៣-ឈ្មោះ ភូ វ៉ើន ភេទប្រុស អ៦២ឆ្នាំ ទាំង៣នាក់នេះរស់នៅក្នុងស្រុកថ្មគោល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ូតូចំនួន១៣គ្រឿង មានជល់ពីរក្បាល និងសម្ភារៈមួយចំនួនទៀត។

ប្រភពព័ត៌មានបានបន្តថា៖បច្ចុប្បន្នក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំង៣នាក់ត្រូវបានកម្លាំងជំនាញធ្វើការអប់រំនិងណែនាំរួចអោយវិលត្រឡប់ទៅគេហដ្ឋានរៀងខ្លួនវិញប៉ុន្តែប្រសិនមានករណីនេះលើកក្រោយទៀតលោកផង សុភាព អធិការស្រុកថ្មគោលនិងចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់