ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃគម្រោងផ្លូវថ្មើជើង និងចំណតក្រោមដី ក្នុងខណ្ឌដូនពេញ

1 ខែ មុន 29 តូ សុផល

ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ផ្លូវថ្មើជើង នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ(ផ្លូវលេខ១) ចាប់ពីចំណុចខាងមុខផ្សាររាត្រី រហូតដល់សាលសន្និសីទចតុមុខ ស្ថិតក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ និង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងគម្រោងរៀបចំស្ថាបនាចំណតក្រោមដី ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ ដែលរដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរ ដើម្បីជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ មកលំហែ កម្សាន្ដសប្បាយ ទទួលបានខ្យល់អាកាសបរិសុទ្ធ គ្មានផ្សែងបំពុលបរិយាកាសដោយសារចំហេះយានយន្ដគ្រប់ប្រភេទ រួមចំណែកកសាងរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងបរិស្ថានបៃតង ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ