ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន ត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា បង្កប់សេវាផ្លូវភេទ តែអាជ្ញាធរខណ្ឌដូនពេញ ទប់ស្កាត់ទាន់

3 សប្តាហ៍ មុន 134 tnn_admin

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទីព្រឹក

ដោយអនុវត្តតាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក ហែម វណ្ណា អធិការងខណ្ឌ ដឹកនាំកម្លាំងគណៈកម្មកការចម្រុះចុះត្រួតពិនិត្យជាក់ស្តែងទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៉ីឡុងវ័ន ងូតទឹក ” មានទីតាំង ផ្ទះលេខ ៧Eo ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ក្រោយចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមាន បង្ហាញនូវផ្ទាំងរូបភាពអាសអាភាស ជាច្រេីនផ្ទាំងដែលធ្វើឱ្យប៉ះពាល់ដល់វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំផងដែរ ។

គណៈកម្មការបានសំរេចដូចខាងក្រោម៖
១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង ។
២-ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មវិញបាន ។
៣-មិនអនុញ្ញាអោយដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម ។
៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទល្មើសផ្សេងៗ ។

ក្រៅពីសំភារៈខាងលើ ក្រុមការងារពុំបានដកហូតសំភារៈ ផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និង បានអោយម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ