ព្រឹតិ្តការណ៍ថ្មីៗ

PassApp គេចឡានធំ បុកទ្រូងផ្លូវ ក្រឡាប់ផ្ញារជើង!

3 សប្តាហ៍ មុន 9 tnn_admin

ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង ដឹកក្រណាត់ ប្រញ៉ាប់បើកបោះពួយល្បឿនលឿន វ៉ាក់អើជាមួយរថយន្តកំពុងឆ្លងផ្លូវ គេចជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ

យក្រឡាប់ រងរបួសបែកប្រអប់ជើងស្តាំធ្ងន់ ក្បាលនាគប៉ើងវៀចខុសទម្រង់ដើម កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទិ១៨ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បីខាងលើ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1U-4920 ដឹកក្រណាត់ បើកបរដោយបុរសម្នាក់ បើកល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្ត ធន់ធំមួយគ្រឿងបើកស្របទិស កំពុងបើកឆ្លងផ្លូវ បែជាម៉ូតូកង់បីព្យាយាមគេចឆ្វេងជ្រុល ផុតពីកន្ទុយរថយន្ត ក៏ជ្រុលទៅបុកក្បាលនាគ ចែកទ្រូងផ្លូវ ប៉ើងកបាលនាគ ខុសទម្រង់ដើម កង់បីក្រឡាប់ផ្ងារជើង រងរបួសអ្នកបើកបរធ្ងន់ បែកប្រអប់ជើងស្តាំ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបាន សាច់ញាតិ មកដឹកយកទៅពេទ្យដោយខ្លួនឯង ចំណែកម៉ូតូកង់បី រងខូចខាត រួញមួយកំណាត់មុខ នគរបាលចុះទៅពិនិត្យ និងយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ