ព្រឹតិ្តការណ៍ថ្មីៗ

ចុះបង្រ្កាប ល្បែងអនឡាញ មួយទីតាំង​ ក្នុងសង្កាត់ផ្សារកណ្តាល១​

1 ខែ មុន 44 tnn_admin

ភ្នំពេញ៖ ដោយមានការផ្តល់ពត៌មានពីប្រជាពលរដ្ឋ​ និង ដោយមានការបញ្ជាផ្ទាល់ពីលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ

នៅវេលាម៉ោង១៤ និង ៣០​ ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក​ យស​ យុទ្ធី​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌដូនពេញបានសហការជាមួយលោកអធិការនគរបាលខណ្ឌ​ លោកចៅសង្កាត់ផ្សារកណ្តាល១​ លោកនាយប៉ុស្តិ​ផ្សារកណ្តាល១​ ប្រជាការពារខណ្ឌដូនពេញបាន ចុះបង្រ្កាបល្បែងអនឡាញមួយទីតាំង​ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១​ ផ្លូវ១៥៤​ កែងវត្តឧណ្ណាលោម​ ។

ក្នុងប្រតិបត្តិការនេះកំលាំងចម្រុះបានដកហូតកុំព្យូទ័រ​ អនឡាញចំនួន​ មួយចំនួនយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញដេីម្បីចាត់ការតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ