ព្រឹតិ្តការណ៍ថ្មីៗ

ចាប់មិនដែលខានមួយថ្ងៃ នៅតែមានអ្នកហ៊ានជិះបញ្ច្រាស

3 សប្តាហ៍ មុន 18 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ

សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំន ៨គ្រឿង រួមមានៈ
១- ម៉ូតូចំនួន ៥ គ្រឿង។
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ៣គ្រឿង ។
៣- រថយន្តចំនួន គ្មាន ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ