ព្រឹតិ្តការណ៍ថ្មីៗ

ចម្លែកមែន! សម្លាប់បុរសម្នាក់ ទាំងដៃជាប់ខ្នោះ?

3 សប្តាហ៍ មុន 99 tnn_admin

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ដៃជាប់ខ្នោះ

ផ្កាប់មុខ នៅចំណុចស្ពានដងទង់ ភូមិផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងនេះពីប្រជាពលរដ្ឋភ្លាមៗនោះ កម្លាំងជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ ចំពោះសពរងគ្រោះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ មានអាយុប្រហែល៣០ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) មានស្ថានភាពហើមរលួយ ឆេះរោល ធ្លាយពោះ ក្បាល និងថ្គាម។

សមត្ថកិច្ចបានបន្តថា៖នៅកន្លែងកើតហេតុបន្សល់ទុកប៉ែល១ និងថង់ពណ៌ខ្មៅ១ ដែលឃាតករ ច្រកក្បាលជនរងគ្រោះ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ