ព្រឹតិ្តការណ៍ថ្មីៗ

លោកចៅសង្កាត់គោកឃ្លាង និងសសយក សង្កាត់ យកចិត្តទុកដាក់សួរសុខទុក្ខគ្រួសារមានជីវភាពក្រីក្រខ្វះខាត និងមានកូនភ្លោះបីនាក់ក្នុងបន្ទុក ស្ថិតនៅភូមិដំណាក់

3 សប្តាហ៍ មុន 6 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង រួមនឹងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់គោកឃ្លាង និងមានការចូលរួមពី គកនកសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពក្រីក្រខ្វះខាត និងមានកូនភ្លោះ ០៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំយកស័ង្កសីចំនួន ២០សន្លឹក ធ្វើការជួយជួសជុលផ្ទះអោយបានស្នាក់នៅសមរម្យ ។
អំណោយជាគ្រឿងឧបភោគបរិភោគមានដូចខាងក្រោម÷
-អង្ករ 2 បាវស្មើនឹង 100 គីឡូក្រាម
-មី 2 កេស
-ទឹកសុទ្ធ 2 កេស
-ទឹកក្រូច 2 កេស
-ទឹកស៊ីអ៊ីវ 2 យួរ
-ទឹកត្រី 2 យួរ
-ត្រីខកំប៉ុង 2 យួរ
-សៀវភៅ 20 ក្បាលនិង បុិច10ដើម
-និងថវិកា 20 ម៉ឺនរៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ