ព្រឹតិ្តការណ៍ថ្មីៗ

ករណីចិន២ក្រុម បើកឆាកប្រយុទ្ធគ្នា ជិតរង្វង់មូលតោពីរ ផ្តើមចេញពី……!

7 ខែ មុន 76 tnn_admin

សាលាក្រុងព្រះសីហនុ ៖ ករណីជនជាតិចិន ដេញវ៉ៃគ្នា នៅតាមបណ្តាយផ្លូវឯករាជ្យ ជិតរង្វង់មូលតោពីរ ដែលបង្ហោះតាមបណ្តាញព័ត៌មានសង្គម ( ហ្វេសប៊ុក ) កាលពីព្រឹក ១៦/១០/២០១៩។

តាមពិតករណីនេះកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឯករាជ្យ នៅមុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដំណោះររឿង ផ្តើមចេញពីការស្ទះចរាចរ ហើយភាគីអ្នកបើកឡានស្តារិច បើកបរដោយបុគ្គលិកកាសុីណូ វ៉ាង ឆាវ បានបើកឡានស្តារិចរុលៗ ទៅមុខពេលផ្លូវកំពុងស្ទះ ក៏បានជ្រុលទៅប៉ះឡានហាយឡែនឌឺ របស់បុគ្គលិក កាសុីណូជីងបុី បណ្តាលឲ្យរបក់ថ្នាំបន្តិចបន្តួច។

បន្ទាប់មកភាគីម្ចាស់ឡានទាំងពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នាទៅវិញទៅមក ក៏បង្កឲ្យមានហឹង្សាដេញវ៉ៃតប់គ្នាទៅវិញទៅមក។

ក្រោយកើតហេតុ អ្នកគ្រប់គ្រងកាសុីណូទាំងពីរ បានចេញមកសម្របសម្រួលឲ្យភាគីទាំងពីរបញ្ចប់រឿន និងបាននាំគ្នាទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ដើម្បីធ្វើកំណត់ហេតុបញ្ចប់រឿង ដោយភាគីខាងកាសុីណូ វ៉ាង ឆាវ បានសងភាគីបុគ្គលិកកាសុីណូ ជិន បុី ចំនួន ២.០០០$ ដើម្បីព្យាបាលរបួស និងការខូចខាតឡាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ