ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលខណ្ឌដូនពេញ

4 សប្តាហ៍ មុន 24 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០នាទី

រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិភាក្សាពិគ្រោះយោបល់លើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រីអភិបាលរងខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌទាំងអស់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ