ព្រឹតិ្តការណ៍ថ្មីៗ

បុរសជនជាតិខ្មែរ៣នាក់ ចាប់រំលោភបូក លើស្ត្រីជនជាតិបារាំង ប៉ូលិស ចាប់ខ្លួនបានហើយ!

7 ខែ មុន 434 tnn_admin

ខេត្តកំពត៖ ថ្ងៃពុធ ៣រោចខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាល វេលាម៉ោង ២ និង ៣០ នាទី រសៀល

កម្លាំងជំនាញខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖

ទី១ ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល។

ទី២ ឈ្មោះ ពុំ លីវី ហៅហ្វ៊ី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅសាងគង់ ឃុំ និទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ មុខរបរៈ កម្មករ តទឹកនៅលើភ្នំបូកគោ ។

ទី៣ ឈ្មោះ ង៉ែត នភា ភេទ ប្រុស អាយុ ២៣ឆ្នាំ នៅភូមិ ត្រពាំងលើក ឃុំ ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត មុខរបរៈ កម្មករ តទឹកនៅលើភ្នំបូកគោ។

គួររំលឹកផងដែរថា ករណីរំលោភ ស្ត្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត នេះ កាលពីវេលាម៉ោងទាបភ្លឺថ្ងៃទី ១១ខែ តុលា ឆ្នាំ២០១៩កន្លងទៅ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានកោតសរសើរដល់ លោកអធិការក្រុងកំពត ព្រមទាំងសហការី បានខិតខំស្រាវជ្រាវរហូតដល់បង្ក្រាបបានជនល្មើសទាំង៣នាក់ដែលបានរំលោភលើជនបរទេស។
នៅរសៀលថ្ងៃទី ១៦ តុលា ២០១៩នេះ លោកស្នងការ បាននាំយកថវិការចំនួន២លានរៀល ដែលជាអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការក្រុងជាការលើកទឹកចិត្ត ។


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ