ព្រឹតិ្តការណ៍ថ្មីៗ

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមពិពណ៍សំភារៈយោធា នៅសាធារណរដ្ឋកូរ៉េ

4 សប្តាហ៍ មុន 57 tnn_admin

សាធារណរដ្ឋកូរ៉េ ៖ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ
នាយឧត្តមសេនីយ៍ សឺ វ៉ូក (Suh Wook) មេបញ្ជាការកងទ័ពជើងគោកកូរ៉េ។
ភាគីទាំងពីរបានពិភាក្សាគ្នានលើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីឈានដល់ការបង្កើតទំនាក់ទំនងផ្លូវការមួយរវាងកងទ័ពជើងគោកប្រទេសទាំងពីរ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ សឺ វ៉ូក បានលើកឡើងថា ប្រទេសកូរ៉េ និងកម្ពុជា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ ១៩៧០ និងជាមិត្តដ៏ល្អ។ កន្លងមកកងទ័ពកូរ៉េ តែងតែគាំទ្រ និងជួយដល់កងទ័ពកម្ពុជា លើការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងមធ្យោបាយសំភារះមួយចំនួន។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីជំហររបស់កងទ័ពជើងគោកកូរ៉េ ក្នុងការបន្តជួយ និងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីបន្តទៀតទៅថ្ងៃអនាគត។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រ និងជួយដល់ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកដល់កងទ័ពកម្ពុជាកន្លងមក។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយពេលទំនាក់ទំនងការទូតប្រទេសកម្ពុជា និងប្រទេសកូរ៉េ បានចាប់ផ្តើមបង្កើតឡើងវិញនៅឆ្នាំ ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទំនាកទំនងប្រទេសទាំងពីរបានរីកចំរើនលើគ្រប់វិស័យ ក្នងនោះវិស័យការពារជាតិ ជាវិស័យអាទិភាពមួយផងដែរ។ លោកឧត្តមសេនីយ៍ សង្ឃឹមជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរបន្ថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ