ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំស្តីអំពីការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពេី លួច ឆក់ ប្លន់

1 ខែ មុន 80 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបេីក កិច្ចប្រជុំស្តីអំពីការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពេី លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងទទួលការងារនគរបាលសណ្តាប់ធ្នាប់សាធារណ: ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្នុងឱកាសនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានមានប្រសាសន៍សរសេីរដល់កម្លាំងតាមបណ្តាខណ្ឌទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយ:កាលកន្លងមក ដោយបានធ្វេីអោយបទល្មេីសមានការថយចុះជាង៣០% បេីធៀបទៅនឹងខែសីហា ជាពិសេសបទល្មើសដែលកេីតឡេីងគឺត្រូវបានកម្លាំងបង្ក្រាបបានទាន់ពេលវេលា រួមជាមួយនោះដែរសមាជិកនៃអង្គប្រជុំ លោកអធិការតាមបណ្តាខណ្ឌ បានចូលរួមជាមតិយោបល់ទៅនឹងការងារដែលបានអនុវត្តជាក់ស្តែង បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាផែនការមួយចំនួនដែលត្រូវអនុវត្តបន្ត

ជាកិច្ចបញ្ចប់នៃអង្គប្រជុំឯកឧត្តម នាយឧត្តមសេនីយ៍ ហុឹម យ៉ាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានមតិយោបល់ណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ត្រូវធ្វេីយ៉ាងណាដេីម្បីចូលរួម បង្ការ ទប់ស្កាត់រាល់បទល្មេីសនានាកុំអោយកេីតមានឡេីង ជាពិសេសណែនាំអោយមានការសហការណ៍គ្នាអោយបានល្អ និងខិតខំបន្ថែមដេីម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសេីរឡីងថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ