ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ដេញចាប់ចោរលួចម៉ូតូ បែកទឹកសំពោង ក្នុងវាលស្រែ

8 ខែ មុន 144 tnn_admin

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយលួចម៉ូតូ PCX១គ្រឿង របស់ប្រជាពលរដ្ឋបានសម្រេច តែជិះមិនកើត ក៍បណ្តើរម៉ូតូដែលខ្លួនលួចបាននោះ ទៅសម្ងំដោះដូរគ្រឿងបន្លាស់ ក្នុងសាលាបឋមសិក្សាជម្ពូវ័ន ។

កំពុងតែដោះគ្រឿងបន្លាស់ ប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗ នោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ទីតាំង ជនសង្ស័យគ្រាន់តែក្រឡេក ឃើញប៉ូលិស បានព្យាយាមរត់គេចខ្លួនចូលទៅក្នុង វាលស្រែខាងក្រោយសាលា តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ រួមជាមួយកម្លាំងប្រជាការពារ ចាប់ខ្លួនបានតែម្តង ។

ហេតុការនេះ បង្កអោយមានការភ្ញាក់ផ្អើល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះចំណុចខាងក្រោយសាលាបឋមសិក្សារជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះសុខ ណាង អាយុ៣០ឆ្នាំ មុខរបរ កម្មលេីកកាតុង ស្នាក់នៅមិនពិត ប្រាកដ ចំណែកម៉ូតូដែលជនសង្ស័យខាងលើលួចបាននោះម៉ាងហុងដាPCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FK-2416 ហើយពុំទាន់រកម្ចាស់ឃើញនៅឡើយទេ ។

សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើអូសម៉ូតូ១គ្រឿងនោះចូលទៅសម្ងំដោះដូរគ្រឿងនៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន។ ដោយមានការសង្ស័យ ពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះទៅដើម្បីសួរនាំ ប៉ុន្តែគ្រាន់តែឃើញប៉ុលិស មិនបង្អង់យូរ ជនសង្ស័យ ប្រឹងរត់គេចខ្លួនទៅវាលស្រែ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ច សហាការ ជាមួយប្រជាការពារ និងប្រជាពលរដ្ឋដេញចាប់បាន ហើយនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនោះមែន គឺលួចចេញពី មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយលួចបានជិះអត់កើត ក៏អូរ ចូលទៅក្នុងសាលាខាងលើ ហើយក៏ត្រូវនគរបាលដេញតាមចាប់ខ្លួនបានតែម្ដង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ