ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងពលតូចលេខ៧០ ទទួលជួបសំណេះសំណាល សម្ដែងការគួរសមជាមួយ ឧត្តមសេនីយ៍ឯក KIM JUNGSOO មេបញ្ជាការ បញ្ជាការដ្ឋានសង្រ្គាមពិសេស នៃកងទ័ពជើងគោកសាធារណរដ្នកូរ៉េ

7 ខែ មុន 95 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០

បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក KIM JUNGSOO មេបញ្ជាការ បញ្ជាការដ្ឋានសង្រ្គាមពិសេស នៃកងទ័ពជើងគោកសាធារណរដ្នកូរ៉េ ទទួលស្វាគមន៍ជួបការសម្តែងការគួរសមដែលនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូ ពីអ្វីដែលជាសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០សម្រេចបានផងដែរ។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ