ព្រឹតិ្តការណ៍ថ្មីៗ

ដល់ស្រុកបាធាយ ហើយច្រើនទៀត!

1 ខែ មុន 54 tnn_admin

កំពង់ចាម៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម

បានបញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងជំនាញស្រុកជើងព្រៃ នឹងស្រុកបាធាយ សហការជាមួយនគរបាលជំនាញស្រុកមុខកំពូល ខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចព្រំប្រទល់ស្រុកបាធាយ នឹងស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៦នាក់ នឹងបានកសាងសំណុំរឿងដើម្បីអនុវត្តនិតិវិធីបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ