ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ២គ្រឿងបុកគ្នា បុរសម្នាក់របួសធ្ងន់!

1 ខែ មុន 26 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមួយលើករវាងម៉ូតូនិងម៉ូតូបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

ចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C 125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩បើកបរដោយឈ្មោះរេត ធារា ភេទប្រុស អាយុ២០ឆ្នាំនិងអ្នករួមដំណើរពីនាក់ឈ្មោះ១- បូរ បឿន ភេទប្រុស អាយុ១៨ឆ្នាំ ២-រេត រាវ ភេទប្រុស១៤ឆ្នាំ បើកបរឆ្លងផ្លូវមិនប្រុងប្រយ័ត្ន បុកម៉ូតូហុងឌ្រីម C125 សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-3195 បើកបរដោយឈ្មោះ វេត ស័ក ភេទប្រុស អាយុ២៧ឆ្នាំ របួសធ្ងន់។

ក្រោយពេលកើតហេតុកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ Emergency។

ប្រភពព័ត៌មានបានបន្តថា៖បន្ទាប់ពីកម្លាំងជំនាញធ្វើការវាងវែងរួច យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់រងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ