ព្រឹតិ្តការណ៍ថ្មីៗ

បណ្តេញជនជាតិចិន១៨នាក់ អោយទៅស្រុកវិញ

3 ខែ មុន 13 tnn_admin

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាថ្ងៃចន្ទ ០១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩

ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៨នាក់។

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១៨នាក់ខាងលើនេះ ត្រូវបានកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) និងធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ តាមជើងហោះហើរពិសេសលេខ CZ5246 ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ