ព្រឹតិ្តការណ៍ថ្មីៗ

សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

1 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩

– សកម្មភាពកម្លាំងកងយានយន្តមន្ទីរសម្ភារបច្ចេកទេស រួមជាមួយកម្លាំងការិយាល័យ សង្រ្គោះគ្រោះមហន្តរាយ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានហ្វឹកហាត់បំប៉នដៃចង្កូតរថយន្តធំដល់កម្លាំងបើកបររថយន្ត ដើម្បីអោយមានភាពស្ទាត់ជំនាញជាងមុន ។ ចំនែកកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ក្រោកពីព្រលឹម រួចរួសរាន់ងូចទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់គណៈប្រតិភូជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងបាននាំគ្នាហាត់ប្រាណសម្រកក្បាលពោះ ដើម្បីអោយមានរាងកាយរឹងមាំ មានសុខភាពល្អ ចៀសផុតពីជម្ងឺដង្កាត់ផ្សេងៗផងដែរ ។

– កម្លាំង គ អន្តរាគមន៍ បានហ្វឹកហ្វឺនបំប៉នដល់សិក្ខាកាមមកពីវរសេនាតូចលេខ១ ស្តីអំពីការដោះដាក់អាវុធAK47 និងមេរៀនលំហាត់របៀបជួរទ័ព ក្នុងនោះដែរកម្លាំង គ អន្តរាគមន៍ ក៏បានរៀនក្បាច់គុណចំបាប់ និងក្បាច់កាច់ខ្លេរ ។

– កម្លាំង គ អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ និងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ