ព្រឹតិ្តការណ៍ថ្មីៗ

លោកឧកញ៉ា ឌួង ឆាយ និង ភរិយា អញ្ជើញទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅឯទីក្រុងបាងកក ប្រទេសថៃ

1 ខែ មុន 65 tnn_admin

យោងតាម Page ផ្លូវការរបស់ លោកឧកញ៉ា ឌួង ឆាយ នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ បានសរសេរថា

មកបាងកក សួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ហើយក៍សប្បាយចិត្តណាស់ដែ របានឃើញលោកពូបានធូរជាសៈស្បើយ មានសុខភាពល្អឡើងវិញ ផុតទុក្ខព្រួយគ្រោះថ្នាក់។

ពិតជាអាណិតអាសូរ លោកពូណាស់ ដែលនឿយហត់ និងមិនបានសំរាកគ្រប់គ្រាន់ដើម្បីបង្រ្កាបបទល្មើស និងការពាររក្សា សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុរយៈពេលជាង ៤ឆ្នាំ កន្លងទៅនេះ។ សូមជូនពរលោកពូមានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច 🙏។

សូមជម្រាបផងដែរថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលឯទីក្រុងបាងកកប្រទេសថៃ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ