ព្រឹតិ្តការណ៍ថ្មីៗ

ករណី រំលោភបូក លើស្ត្រីជាភ្ញៀវទេសចរណ៍ជនជាតិបារាំង អធិការដ្ឋាននគរបាលក្រុងកំពត បានចេញបំភ្លឺ…!

1 ខែ មុន 382 tnn_admin

អធិការដ្ឋាននគរបាលក្រុងកំពត បានចេញបំភ្លឺជូនសាធារណជនទាំងអស់ ក៏ដូចជាបញ្ជាក់ជូនបណ្តាញទំនាក់ ទំនងសង្គម មេត្តាជ្រាបថា

កាលពីថ្ងៃទី ១១ខែតុលា ឆ្នាំ២០១៩ វេលា ម៉ោង ១៧ និង០០ នាទី អធិការដ្ឋាន នគរបាលក្រុងកំពត បានទទួល បណ្តឹងពីស្ត្រីបរទេសឈ្មោះ ប៉េឡាតង់ ប៉ារីឃា សង់រីណេ PELATAN PATRICIA SANDRINE ជនជាតិបារាំង អាយុ ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ 15CT20182 ស្នាក់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ថា: នៅម៉ោង ៣.០០ នាទីទៀបភ្លឺ ថ្ងៃទី ១១តុលា ២០១៩ ខណៈពេលគាត់កំពុងដើរម្នាក់ឯងចេញពីហាងផឹកស៊ី golden time ( ស្ថិតនៅក្នុងភូមិ ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ) ដើម្បីទៅផ្ទះ។ ពេលដើរមកដល់ផ្លូវម៉ាកេង ដែលស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ស្រាប់តែមានមនុស្សប្រុស ៣នាក់ ជាជនជាតិខ្មែរ (មិនស្គាល់សាវតា) ជិៈឡានកាមរីពណ៌ស តាមពីក្រោយរួចបានហៅគាត់ឡើងជិះឡាន ថាជូនទៅផ្ទះ ប៉ុន្តែជននោះ បែរជានាំគាត់ពីខេត្តកំពត ទៅខេត្តកែប រួចរំលោភសេពសន្ថវៈចំនួន២ នាក់ លុះដល់ម៉ោង ៥.៤០ នាទីទើបបានដឹកគាត់មកទម្លាក់នៅរង្វង់មូលផ្លែធុរ៉េនវិញ។

ឆ្លងតាមការសាកសួរជនរងគ្រោះ យ៉ាងយកចិត្តទុកដាក់ បាន ប្រាប់ពីទីកន្លែងកើតហេតុ និងកន្លែងដែលជនសង្ស័យដឹកយកមក ទម្លាក់ចោលនោះ គឺសុទ្ធតែជាកន្លែងដែលសមត្ថកិច្ច បានបំពាក់កាម៉េរាសុវត្ថិភាពទាំងអស់។ លុះពេលសមត្ថកិច្ចឆែកពិនិត្យតាមកាម៉េរាសុវត្ថិភាពនៅតាមគោលដៅទាំងនោះ មិនមានឃើញសកម្មភាពដូចការប្តឹងរបស់ជនរងគ្រោះឡើយ។

ក្រោយមក សមត្ថកិច្ច ក៏បាននាំជនរងគ្រោះទៅចង្អុលបង្ហាញអំពីទីកន្លែងកើតហេតុ ជនរងគ្រោះឆ្លើយថាគាត់មិនចាំ មិនស្គាល់កន្លែងទៅវិញ។ ជុំវិញករណីនេះ ទោះបីមាន ឬមិនមានក្តី ក៏កម្លាំងសមត្ថកិច្ច ក្នុងនាមជាអ្នកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសនគរបាលខេត្តកំពត នៅតែយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវលើករណីនេះ ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន នឹងរកយុត្តិធម៏ជូនជនរងគ្រោះឲ្យខាងតែបាន ។

សូមបញ្ជាក់ថា ចំពោះករណីនេះយើងពិនិត្យឃើញថា ចំណុចខ្លះមិនមានភាពច្បាស់លាស់ ហើយ មានសញ្ញាណតិចតួចណាស់ សម្រាប់បំរើឲ្យការស្រាវជ្រាវនិងឈានទៅកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស ដូច្នេះទាមទារការប្រើប្រាស់ពេលវេលាច្រើន ក្នុងការស្រាវជ្រាវ ស៊ើបអង្គេតបានច្បាស់លាស់ ។
សូមអរគុណ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ