ព្រឹតិ្តការណ៍ថ្មីៗ

អង្គកឋិនទានសាមគ្គី ដង្ហែរទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅ វត្តឃ្មួញ

1 ខែ មុន 145 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី នៅបរិវេណសាលាខណ្ឌសែនសុខ

ដើម្បីដង្ហែចូវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស(០៣ខែ) ក្នុងពុទ្ធសីមា វត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យកសាងរបង ចាក់បេតុង និងមហាកុដិមួយខ្នង បណ្តោយ ១២ម៉ែត្រ ទទឹង ៥០ម៉ែត្រ កំពស់ ៣ជាន់ ជាតម្រូវការចាំបាច់បំផុតសម្រាប់ព្រះសង្ឃមកគង់ស្នាក់នៅជាង ៣០០អង្គ ដែលកំពុងខ្វះសម្ភារជាច្រើន ។

ពិធីនេះដែរ ក៏មានវត្តមានចូលរួម ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌសែនសុខ ឯកឧត្ដម ម៉ប់ សារិន អនុប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោក ជំទាវ និងលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកស្រី ព្រមទាំងបុត្រី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្តីរាជការ ភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ