ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់បុរសម្នាក់ ប៉ុនប៉ងលួច (​ឥវ៉ាន់លក់ដូរ) ពិធីប្រណាំងទូក

1 ខែ មុន 41 តូ សុផល

ខេត្តកណ្តាល៖ នៅព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ មានករណី ប៉ុនប៉ងលួច មួយកើតឡើងនៅចំណុចស្តង់លក់គ្រឿងអេឡិចត្រូនិច

កន្លែងតាំងពិព័រណ៍ ពិធីប្រណាំងទូក ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បង្កដោយជនសង្ស័យឈ្មោះ កាន កឹក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពស្រាយខ្សែជញ្ជាំងតង់កៅស៊ូ ដើម្បីចូលលួចឥវ៉ាន់លក់ដូរ (គ្រឿងអេឡិចត្រូនិច) ដែលដាក់តាំងលក់ក្នុងនោះ របស់ជនរងគ្រោះឈ្មោះ ឃឿន យូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពេលកំពុងធ្វើសកម្មភាព ត្រូវបានអ្នកលក់ក្បែរនោះឃើញទាន់ ស្រែកឆោឡោផ្អើល កម្លាំងអាវុធហត្ថដែលនៅការពារគោលដៅទីនោះចេញអន្តរាគន៍ទាន់ពេល ចាប់បានជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅ អាវុធហត្ថខេត្តកំពុងបន្តនីតិវិធីតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ