ព្រឹតិ្តការណ៍ថ្មីៗ

បន្តឃាត់រថយន្ត ធុនធំ ដែលបើកលើផ្លូវហាមឃាត់

1 ខែ មុន 21 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលាឆ្នាំ ២០១៩ ចាប់ពីម៉ោង០៧:០០នាទីព្រឹក ដល់ម៉ោង០៩:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាប​ ឌីណា​ នាយករដ្ឋបាលខណ្ឌ លោក​ ជឹម​ សុទ្ធី​ តំណាងក្រុមប្រឹក្សាខណ្ឌ​ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ កំលាំងសរុបចំនួន៦០នាក់​ បែងចែក ១០គោលដៅ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វេីកាចុះ ឃាត់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស វិថីព្រះស៊ីសុវត្ថិ សហព័ន្ធរុស្សី​ ព្រះសីហនុ​ ព្រះអង្គឌួង​ និងចេញ​ ចូលខុសម៉ោងកំណត់​។

ជាលទ្ធផល ៖​ ឃាត់រថយន្តធុនធំចំនួន ០៤គ្រឿង បានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការអប់រំណែនាំតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ