ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តហ្វ័រធូន័រ បើកបុករថយន្តបែន រេទៅប៉ះ រ៉ឺម៉កនិងម៉ូតូ ក្រឡាប់ផ្ងារជើង របួស៣នាក់

1 ខែ មុន 21 tnn_admin

ភ្នំពេញ ៖ រថយន្តហ្វ័ររ៉េនន័រ មួយគ្រឿង អ្នកបើកបរងោកមួយភាំង រេចង្កូចទៅបុករថយន្តបែន បើកច្រាសទិស ហើយរេកន្ទុយទៅបុកប៉ះ រ៉ឺម៉ក និងម៉ូតូ

ក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវសម្តេចជា ស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ហ្វ័រធូន័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-8696 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើ បានរេចង្កូតចូលបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តច្រាសទិស ប្រភេទបែនកង់៦ ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1439 ហើយរថយន្តបែន រេកន្ទុយទៅបោកប៉ះ ម៉ូតូរ៉ឺម៉ក និងម៉ូតូសង់កូរ៉េ ដួលក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាល៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ធ រថយន្ត២គ្រឿង ម៉ូតូរ៉ឺម៉ក និងម៉ូតូសង់កូរ៉េ ត្រូវបាននគរបាលជំនាញ ពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ