ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៦គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះលោក បុឹល កុសល ប្រធានកត្តិយសអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ លោក សក់ កញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា ខណ្ឌសែន សុខ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៦ គ្រួសារ ភូមិ និង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងឱកាសសំណេះសំណាលទាំង៣ទីតាំងនោះ លោក បុឹល កុសល ប្រធានកត្តិយស អនុសាខាបានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកក្រក ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ គិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋទូទៅដែលជួបការលំបាកខ្លាំង និងជនងាយរងគ្រោះគ្រប់ទិសទី ថ្វីបើ សម្តេច មិនបានអញ្ជើញផ្ទាល់ ក៏មានក្រុមការងារចុះជួបប្រជាពលរដ្ឋដូចពេលនេះដែរ។

លោក បុឹល កុសល បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ដែលបំពេញការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ពិសេសគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង និងអព្យាក្រឹតភាព។

ជាមួយគ្នានោះដែរលោកបានពាំនាំសារមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនោះមាន ៖
សូមប្រជាពលរដ្ឋផ្តោតសំខាន់លើបញ្ហាសុខភាព ធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ មានអនាម័យល្អ ពិសារទឹកដាំឆ្អិន លាងដៃមុនពេលហូបអាហារ ពោលគឺត្រូវចេះ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងពិសេស យកចិត្តទុក្ខដាក់ខ្ពស់អំពីបញ្ហាខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ត្រូវសាងសង់ផ្ទះអោយបានរឹងមាំ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ឬ ទឹកសុីអុីវ១យួួរទឹកសុទ១កេស នឹងថវិកា៧០.០០០រៀល។

img_7999 img_8001

img_7993 img_7995

img_7982 img_7983 img_7986 img_7988}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ