ព្រឹតិ្តការណ៍ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​

7 ខែ មុន 17 tnn_admin

ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ១៣កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១១​ ខែ​ តុលា ឆ្នាំ ២០១៩នេះ​ នៅសាលាខណ្ឌទួលគោក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

​បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់បងប្អូនប្រជាការពារ មកពីសង្កាត់ចំនួន១០ នៃខណ្ឌទួលគោក សរុបចំនួន៦០នាក់​ ដោយបានការចូលរួមជាអធិបតីភាពពី​ លោក ឯក ឃុនដឿន សមាជិកគណៈកម្មាធិការសាខា​ និងជាប្រធានកិត្តិយសអនុសាខាខណ្ឌទួលគោក ។

មានប្រសាសន៍បិទវគ្គនាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ឯក ឃុនដឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដែលបានមកធ្វេីការបេីកវគ្គដ៏មានសារៈសំខាន់នេះជូនដល់ប្រជាការពារនៅខណ្ឌរបស់លោក​ ដេីម្បីពួកគាត់មានចំណេះដឹងគ្រប់គ្រាន់សម្រាប់យកទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ​ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ ។

សូមបញ្ជាក់ថា៖​ ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ​ សិក្ខាកាមទទួលបាននិទ្ទេសល្អ​ ៧៥ភាគរយ និងមធ្យម​ ២៥ភាគរយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់