ព្រឹតិ្តការណ៍ថ្មីៗ

រោងចក្រផលិតស្រាបៀ GANZBERG បង្ហូរទឹកស្អុយ សាយភាយពេញភូមិ ប្រជាពលរដ្ឋប្តឹងអាជ្ញាធរ សុំប្តូរទីតាំង

7 ខែ មុន 232 tnn_admin

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ពលរដ្ឋ រាប់រយគ្រួសារបានមានប្រតិកម្ម និងប្តឹងអាជ្ញាធរ ខណៈពេលដែល រោងចក្រផលិត ស្រាបៀរ ហ្គេ GANZBERG ដ៍ធំមួយនេះ

បានបង្ហូរទឹកស្អុយដែលមានក្លិនអាសោច ចូលក្នុងប្រព័ន្ធលូ ហើយ បានចូលចេញទៅទីទំនាបនានា នៅជុំវិញបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនោះ នៅរសៀលថ្ងៃទី ១០ ខែតុលា អាជ្ញាធរខណ្ឌឬស្សីកែវ ដែលដឹកនាំ ដោយ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ បានដឹកនាំ មន្រ្តីជំនាញចុះទោត្រួតពិនិត្យ និង បានធ្វើការណែនាំ ដល់ម្ចាស់ ក្រុមហ៊ុន បញ្ឍប់ការបង្ហូរទឹកស្អុយចេញ និងណែនាំ បូមទឹកស្អុយ ព្រមទាំងលប់ស្រះទឹកស្អុយដែលបង្កការប៉ះពាល់ដល់អ្នកភូមិ។

ទីតាំងរោងចក្រផលិត ស្រាបៀរ GANZBERG ដែលបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្រោយសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌឬស្សីកែវ ដែលមានផ្ទៃដីប្រមាណជាង១០ហិតតា ។
តាមប្រជាពលរដ្ឋ បានអោយដឹងថា រយះពេល ប្រមាណជាង១ខែមកហើយ តាំងពីមុនបុណ្យភ្ជុំបិណ្ឌ ដែលរោងចក្រស្រាបៀរ GANZBERG នេះបានបង្ហូរទឹកស្អុយដែលលាយសារធាតុគីមីទំលាក់ ចូលទៅទំនាបនានា និងក្រោមផ្ទះ បង្កអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ បានអោយដឹងទៀត ទឹកស្អុយនោះក្លិនអាសោច ស្អុយដូចអាចម៍ នៅពេលបាយម្តងមួលម៉ៅក្តៅក្រហាយហើយពេល ឃើញថៅកែក្រុមហ៊ុន ម្តងៗចង់តែវ៉ៃនោះទេ។ ម្យ៉ាងទៀត ទឹកនោះមានលាយសារធាតុគីមីនៅពេលហូតចូលក្នុងស្រះក្បែរផ្ទះរបស់គាត់បានធ្វើអោយកូនឈើ និងកំប្លោកក្រៀមងាប់អស់ ។

ការសាយភាពជាតិស្អុយគីនៅជុំវិញរោងចក្រ ជាពិសេស នៅផ្នែកខាងកើត និងជើង ទីតាំងរោងចក្រតែម្តង ។ ដោយសារតែពិបាកទ្រាំ រស់នៅមិនបាន ទើបពួកគាត់បាននាំគ្នា ទៅប្តឹង អាជ្ញាធរ សង្កាត់ និងខណ្ឌអោយជួយអន្តរាគមន៍ ។

តាមលោក ស្តើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ បានអោយដឹងថា ប្រជាពលរដ្ឋ រាបរយគ្រួសារ នៅផ្នែកខាងជើង និងខាងកើតរោងចក្រ បានរងផលប៉ះពាល់ ពីការបង្ហូរទឹកស្អុយនេះ ហើយ ក្លិនស្អុយ រហូតទៅដល់សង្កាត់ផងដែរ។
លោកចៅសង្កាត់រូបនេះ ក៍បានអោយដឹងទៀតថា បន្ទាប់ពីប្រជាពលរដ្ឋ ប្តឹងមកសង្កាត់លោកបានរាយការណ៍ ទៅសាលាខណ្ឌ ហើយ ត្រូវបានលោក ស៊ូ សោគន្ធអភិបាលរងខណ្ឌចុះទៅធ្វើការណែនាំ ហើយ ។

តាមព័ត៌មានអោយដឹងថា នៅក្នុងការចុះត្រូតពិនិត្យ ជុំវិញផលប៉ះពាលអាជ្ញាធរ ខណ្ឌឬស្សីកែវ ក៍បានណែនាំអោយក្រុមហ៊ុន បញ្ឈប់ការបង្ហូរទឹកស្អុយ ចូលស្រះទឹកនៅក្បែរនោះព្រមទាំងណែនាំ អោយបូមទឹកស្អុយ ចេញពីស្រះទឹកនៅក្បែរផ្ទះប្រជាពលរដ្ឋ និងចាក់ដីលប់ ធ្វើយ៉ាងណាកុំអោយធំក្លិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី១១ខែ តុលា ឆ្នាំ ២០១៩ គេឃើញ បុគ្គលិកក្រុមហ៊ុន ស្រាបៀរ GANZBERG ក៍បានជួល កម្មករ មកបិតលូព្រមទាំងដាក់ម៉ាស៊ីន បូបទឹកស្អុយចេញពីស្រះតាមការណែនាំរបស់អាជ្ញាធរ ។

តាមរដ្ឋបាលក្រុមហ៊ុន GANZBERG បានអោយដឹងថា ក្រុមហ៊ុន បានព្រមព្រៀងតាមការណែនាំ របស់អាជ្ញាធរ ដោយបូមទឹកស្អុយចេញ និងចាក់ដីលប់ រៀបចំប្រពន្ធលូមិនអោយទឹកដក់បង្កការប៉ះពាលដល់ប្រជាពលរដ្ឋ ឡើយ។

រដ្ឋបាលរូបនោះ បានអោយដឹងទៀតថា មូលហេតុ ដែលទឹកស្អុយហូរចេញបង្កការប៉ះពាល់ដោយសារតែនីវ៉ូទឹកអូវែងខ្ពស់ជាង នៅ ពេលដែលរោងចក្រ បង្ហូទឹកស្អុយចូលលូ ទឹកស្អុយក៍បានច្រាលចេញទៅទីទំនាបជុំវិញរោងចក្រ ព្រោះប្រជាពលរដ្ឋ អាស្រ័យផលលើប្រព័ន្ធលូរបស់ក្រុមហ៊ុន ។ រដ្ឋបាលរូបនោះ បានបញ្ជាក់ទៀតថា រាល់សំណូមពរ របស់ប្រជាពលរដ្ឋ ក្រុមហ៊ុនបានព្យាយាមដោះស្រាយហើយសូម បងប្អូន អធ្យាស័យ។



បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ