ព្រឹតិ្តការណ៍ថ្មីៗ

សិស្សានុ និទ្ទេស​A ទាំង១៣នាក់​ ​ទទួលបានម៉ូតូ​ ១គ្រឿង​ បណ្ណសរសេីរ​ និងថវិកា​ ១ពាន់ដុល្លា​រ

1 ខែ មុន 23 tnn_admin

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី​ ១២.១០.២០១៩​ ក្រោមអធិបតី​ភាព​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះ សីហនុ

ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ​ ពិធីសំណេះសំណាលត្រូវបានរៀបចំឡេីង​ ដោយ​សិស្សានុសិស្សដែលទទួលបាននិទ្ទេស​ A ទាំង១៣នាក់​ ដោយម្នាក់ៗ​ទទួលបានម៉ូតូ​ ១គ្រឿង​ និងថវិកា​ ១.០០០ដុល្លា​ និងនិទ្ទេសB ព្រមទាំងលោកគ្រូ​ អ្នកគ្រូ​ ដែលមានស្នាដៃ​ ត្រូវបានទទួលលិខិតសរសេីរ​ និងទទួលថវិកឧបត្ថម្ភផងដែរ។

ឯកឧត្តម សាយ សំអាល់ បានថ្លែង
កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីការិយាល័យជំនាញ គណៈគ្រប់គ្រងវិទ្យាល័យ​ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និង​ ឯកជនដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីក្នុងសម័យប្រឡង១៩ សីហា ២០១៩ រហូតទទួលលទ្ធផលល្អយ៉ាងត្រចេះត្រចង់​ និងអបអរសាទរសិស្សានុសិស្សជ័យលាភីទាំងអស់ ព្រមទាំងបានផ្តល់ជាអនុសាសន៏ល្អៗដល់ប្អូនៗដែលទទួលបាននិទ្ទេស A និង B ត្រូវខិតខំសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ត្រូវចាប់យកឱកាសដែលខេត្តព្រះសីហនុកំពុងត្រូវការនាពេលបច្ចុប្បន្ន ដើម្បីធានានិរន្តរ ភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

សូមបញ្ជាក់ថា​ គ្រឹះស្ថានសិក្សាមានសិស្សប្រឡងទទួលបាននិទ្ទេសA មានចំនួន៥ ក្នុងនោះ ៖
-វិទ្យាល័យក្រុងព្រះសីហនុ មាននិទ្ទេស A ៥នាក់ ស្រី ២នាក់
-វិទ្យាល័យជីវិតចំនួន ៣នាក់ ស្រី
-វិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន ២នាក់ ប្រុសទាំង២
-វិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ ប្រុស និងវិទ្យាល័យហ៊ុនសែនព្រៃនប់ ០១នាក់ ស្រី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ