ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីជួញដូរថ្នាំញៀន

1 ខែ មុន 38 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១៦និនិង១៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ពីរនាក់

ករណីជួញដូរនិងប្រើប្រាស់ ១លើកនៅចំណុចក្រុមទី៣៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យទាំងពីរនាក់ឈ្មោះ៖១-រិទ្ធ យ៉ាល័ក្ខ (ហៅមុី) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ ញឹម សាណី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទម៉ាទឹកកក ១ថង់ ទម្ងន់១,៧២ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង និងម៉ូតូ១គ្រឿង។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងមានប្រសាសន៍ថា៖ក្រោយពីការឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ