ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ប្រាប់រដ្ឋបាលរោងចក្រ អោយបន្តរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ព្រោះជាកត្តាគន្លឹះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ និង កម្មកររោងចក្រ

7 ខែ មុន 37 tnn_admin

ភ្នំពេញះ៖ នៅវេលាម៉ោង ២’៣០ នាទី ថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំកុរ ព,ស ២៥៦៣ ត្រូវនិងថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩

នៅសាលាខណ្ឌមានជ័យ បានបើកពិធី សំណេះសំណាល និង ធ្វើបច្ចុប្បន្នភាពរោងចក្រ សហគ្រាស និង គ្រឹះស្ថាន រវាងអាជ្ញាធរខណ្ឌមានជ័យ ជាមួយប្រធានរដ្ឋបាលរោងចក្រ និង តំណាងអគ្គស្នងការនគរបាលជាតិ ។

ក្នុងពិធីសំណេះសំណាល និង ធ្វើបច្ចុប្បន្នភាព រោងចក្រ សហគ្រាស និង គ្រឹះស្ថាន ទាំង ១១២ រោងចក្រ ក្នុងសង្កាត់ទាំង ៧ ក្នុងខណ្ឌមានជ័យ មានការចូលរួមដូចជា ៖

ឩត្តមសេនីយ៍ទោ ស៊ឹម វណ្ណា ប្រធានក្រុមជំនាញទី ៣ នៃនាយកដ្ឋាន កណ្តាល សន្តិសុខ អគ្គស្នងការនគរបាលជាតិ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋាន កសាង សហជីព សហគ្រាស រោងចក្រ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៅខណ្ឌមានជ័យ ។

លោក វិរសេនីយ៍ទោ គង់ គា អធិការរងខណ្ឌមានជ័យ ទទួលផែនសន្តិសុខ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរោងចក្រ ដែរកើតឡើងកន្លងមករវាងថៅកែរោងចក្រ និង កម្មករ កម្មការនី រោងចក្រ លើបញ្ហាទាមទារអត្ថប្រយោជន៍ផ្សេងៗរហូតដល់ផ្ទុះការបិតផ្លូវ ឬលើកបដាដង្ហែលើដងផ្លូវ និង មុខរោងចក្រ វាធ្វើអោយមានការបាត់បង់សណ្តាប់ធ្នាប់លើផ្លូវសាធារណះ ឬក៍ប៉ះពាល់ចរាចរអ្នកធ្វើដំណើរលើផ្លូវសាធារណះ ទាំងអស់នេះហើយដែរអាជ្ញាធរមូលដ្ឋានបានរៀបពិធីជួបរដ្ឋបាលរោងចក្រលើការ សហការ ជាមួយអាជ្ញាធរ មន្រ្តីអង្គភាពពាក់ពន្ធ័ រួមទាំង ទំនាក់ទំនងជាភាតរភាព ក៌ដូចជាយន្តការសាមគ្គីភាព ដើម្បីរកផ្លូវសម្របសម្រួលបច្ចេកទេសណាមួយ ដើម្បីជានិរន្តភាព នៃផលប្រយោជន៍ភាគីទាំងអស់គ្នា ។

ក្នុងន័យនេះ លោក ឌី រ័ត្នខេមរុណ ស្នើសុំអោយមានការសហការ រវាង អាជ្ញាធរ និង រដ្ឋបាល រោងចក្រ ក្នុងការចងជាគ្រុបការងារ លើបណ្តាញសង្គមទំនាក់ទំនង ជា Telegram ,ឬក៏ What’upដើម្បីផ្តល់ពត៍មានជូនអាជ្ញាធរ ងាយស្រួលមន្រ្តីជំនាញរបស់អង្គភាពពាក់ពន្ធ័ចុះ សម្រួលបច្ចេកទេស ឬក៏ទប់ស្កាត់សកម្មភាពទាំងឡាយណាដែរប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់រោងចក្រ ។

បន្ទាប់មកលោក ឩត្តមសេនីយ៍ទោ ស៊ឹម សុវណ្ណា ប្រធានក្រុមជំនាញទី ៣ នៃនាយកដ្ឋានកណ្តាលសន្តិសុខរបស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់បន្ថែមថា ស្នើអោយរដ្ឋបាលរោងចក្រទាំងអស់ក្នុងភូមិសាស្រ្តចូលរួមសហការ ពីបញ្ហាខ្វះខាតនានាកន្លងមក ជូនរដ្ឋបាលខណ្ឌពីផលលំបាករបស់ខ្លួន ក្នុងការកែប្រែទាំងអស់គ្នា ដើម្បីឈានដល់លើបញ្ហាសណ្តាប់ធ្នាប់ សន្តិសុខ ដ៌ល្អ ដល់សង្គមផង និងដល់ប្រទេសជាតិផង ដើម្បីអោយវិនិយោគិនបរទេស ជឿ និង ទុកចិត្តស្ថេរភាព និង សន្តិភាពដែរកម្ពុជាកំពង់រក្សាបានសព្វថ្ងៃ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ