ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចម្រុះ កាត់សោរ បើកអាគារ អតីតសាកលវិទ្យាល័យ Excelpolitan University ប្រគល់អោយម្ចាស់វិញ

3 ខែ មុន 85 tnn_admin

រាជធានីភ្នំពេញ៖ អាគារអតីតសាកលវិទ្យាល័យ Excelpolitan University ដែលត្រូវបានសមត្ថកិច្ចឃ្លុំបេបន្ទាប់ពីធ្វើការឡោព័ទ្ធបង្ក្រាបល្បែងស៊ីសងតាមអនឡាញ

ដោយឃាត់ខ្លួន ជនជាតិចិនស្រីប្រុស ចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃចុះកាត់សោរបើកប្រគល់អោយម្ចាស់វិញហើយ។

ការកាត់សោរ ប្រគល់ទីតាំងប្រប្រព្រឹត្តិបទល្មើអោយម្ចាស់នេះធ្វើឡើង នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១០ខែតុលា ឆ្នាំ ២០១៩នេះ។
គួរបញ្ជាក់ថា អតីតសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់ប្រមាណ៦ជាន់ នៅតាមបណ្តោយផ្លូវណតប្រ៊ិតចំណុចស្ពានអាកាសផ្សារដីហុយក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ដោយឃាត់ខ្លួន ជនជនជាតិចិនចំនួន១០៥នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់កាលពីព្រលប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ។

នៅក្នុងប្រតិបត្តិការ សមត្ថកិច្ចឃាត់ខ្លួននិងដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៨០គ្រឿង។បន្ទាប់ពីឃ្លុំបេអាគារ ត្រូវបានម្ចាស់ស្នើរសុំទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ សមត្ថកិច្ចដោយមានការចូលរួមពីព្រះរាជ្ញារងផងនោះ បានកាត់សោរបើកប្រគល់អោយម្ចាសវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ