ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស ខែតុលា ឆ្នាំ២០១៩

7 ខែ មុន 31 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃ សុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង ៣០នាទីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស ខែតុលា ឆ្នាំ២០១៩ ដើម្បីពិនិត្យ ពិភាក្សា និងណែនាំអនុវត្តលើការងារមួយចំនួន រួមមាន: ការងាររៀបចំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ, ការងារត្រៀមរៀបចំផ្លូវថ្មើរជើងចំនួន ០២កន្លែង ក្នុងភូមិសាស្ត្រសង្កាត់វត្តភ្នំ ផ្សារកណ្ដាលទី១ និងសង្កាត់ជ័យជំនះ, ការពង្រឹងការងារសំណង់ ដីធ្លី និងផ្ទះសំបែង, ការងារផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្តុះបណ្ដាលមន្ត្រីច្រកចេញចូលតែមួយ ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម, ការងារផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន,ផែនការលើគម្រោងចំណូល-ចំណាយថវិកាប្រើប្រាស់ប្រចាំ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌ, ត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តវិមានតេជះ (វត្តស្រះចក) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង លោកជំទាវ, ត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក, ការកែសម្រួល និង ផ្លាស់ប្ដូរកម្លាំងប្រជាការពារសង្កាត់ទាំង១១ និងការផ្សព្វផ្សាយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិ ស្ដីពី៖

១-លទ្ធផលនៃការជូនដំណឹងផ្អាកការធ្វើអាជីវកម្ម និងសាកសួរយោបល់របស់បងប្អូនអាជីវករ នៅក្នុងអគារថ្មផ្សារកណ្ដាល ដើម្បីជួសជុលអគារដែលរងការប្រេះស្រាំ និងមានការខូចខាតសសរគ្រឹះយ៉ាងធ្ងន់ធ្ងរ ។
២-ការផ្សព្វផ្សាយប្រកាស ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋាន
៣-សំណើសុំគោលការណ៍ដាក់គោលដៅល្បាត-ចល័តអនុវត្តវិធានការ ត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
៤-សំណើសុំសម្របសម្រួលពី រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងគម្រោង “គំនិតផ្ដួចផ្ដើមបេតិកភណ្ឌទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទីក្រុងអាស៊ីអាគ្នេយ៍” (IPUDD) ។
៥-ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២០ ។
៦-ទទួលសំណើរ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ដែលបាន Comment ក្នុងផេកទំនាក់ទំនងសង្គម របស់ថ្នាក់ដឹកនាំ និង ក្រុមការងារប្រតិកម្មរហ័យខណ្ឌ សង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ និងកិច្ចការងារសំខាន់ៗមួយចំនួនទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ