ព្រឹតិ្តការណ៍ថ្មីៗ

លោក ចេង មុនីរ៉ា អញ្ជើញទៅទទួលទេយ្យទាន សប្បុរសធម៌ ពីវត្តចំនួន២៤ ក្នុងខណ្ឌច្បារអំពៅ

1 សប្តាហ៍ មុន 14 tnn_admin

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បត៍ ១២កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ​ តុលា ឆ្នាំ​ ២០១៩​នេះ

​​​ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ​ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន២៤ ក្នុងខណ្ឌច្បារអំពៅ ដែលពិធីនេះបានប្រារព្វធ្វេីឡេីងនៅក្នុងវត្តកំសាន្ត ។

នាឱកាសនោះ ព្រះញាណវង្ស បណ្ឌិតទស្សនវិជ្ជា សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រីសមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាជាព្រះគ្រូករុណាវិសុទ្ឋិអនុគុណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត តំណាងឲ្យវត្តទាំងអស់២៤ បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប​ លោកប្រធានកិត្តិយសអនុសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណចំពោះព្រះចៅអធិការ ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលបានបរិច្ចាគទេយ្យទានជូនដល់អនុសាខានាពេលនេះ លោកប្រធានកិត្តិយសអនុសាខាក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងអស់ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលអនុសាខាទទួលបានរួមមាន៖​ អង្ករ២៩បាវ ទឹកដោះគោ៥៦៥កំប៉ុង ទឹកសុទ្ឋ៦៥កេះ អំបិល១២គីឡូក្រាម ស្ករស៣១៥គីឡូក្រាម តែ៥២០កញ្ចប់ មី៩៨កេសតូច ​ទឹកក្រូច៥៦កេស ទឹកត្រី៥០យួរ ទឹកសុីអុីវ៧០យួរ ត្រីខ៦២យួរ សម្ភារៈប្រេីប្រាស់៨សម្រាប់ និងថវិកាចំនួន៧.០០០.០០០រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ