ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខទទួលអំណោយមួយចំនួនសម្រាប់ធ្វើការងារមនុស្សធម៌ក្នុងមូលដ្ឋានខណ្ឌ ពីសប្បុរសជនលោក ឃិត ឈឿន អគ្គនាយកផ្សារ ខេស៊ី KC

1 សប្តាហ៍ មុន 38 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានរៀបចំទទួលអំណោយ និងថវិកាមួយចំនួនពី

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខនស្ត្រាក់សិន ខូអិលធីឌី និងស្ថាបនិកផ្សារ ខេស៊ី KC ដើម្បីទុកត្រៀមធ្វើការងារមនុស្សធម៌ចែកជូនដល់ចាស់ជរា កុមាកំព្រា ប្រជាពរដ្ឋជួបគ្រោះទុរភិក្សផ្សេងៗ និងមានជីវភាពក្រក្រខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយអំណោយទាំងនេះមានដូចជា ទឹកសុទ្ធ ចំនួន ២០កេស ទឹកសណ្តែកចំនួន ២០កេស ទឹកក្រូចចំនួន ២០កេស ។
ជាមួយនេះ លោក ឃិត ឈឿន បានចូលរួមបច្ច័យចំនួន ២.០០០.០០០រៀល ក្នុងពិធីបុណ្យកឋិនទាន ប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌសែនសុខ នាពេលខាងមុខនេះ ។

ក្នុងឱកាសនោះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនលោក ឃិត ឈឿន ដែលបានផ្តល់នៅអំណោយមួយចំនួន និងថវិកាទុកប្រើប្រាស់ចាត់ចែងការងារមនុស្សធម៌ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយកន្លងមក លោក ឃិត ឈឿន តែងតែចូលរួមជាមួយរដ្ឋបាលខណ្ឌផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗយកជូនកងទ័ពនៅព្រះវិហារ ក៏ដូចជាជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌផងដែរ ។

សូមគោរពជូនពរលោក និងក្រុមគ្រួសារជួបតែមហាវិបុលសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងពរទាំង០៤ប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ 🙏

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ