ព្រឹតិ្តការណ៍ថ្មីៗ

ចប់ភ្ជុំបិណ្ឌ វិលមុខតែរឿងសំរាម ស្អុយពេញមូលដ្ឋាន!

1 សប្តាហ៍ មុន 26 tnn_admin

ភ្នំពេញ ៖ បញ្ហាសំរាម ក្នុងរាជធានីភ្នំពេញ បានក្លាយជាកង្វល់ចំបងមួយ ក្នុងចំណោមបញ្ហានានាផ្សេងទៀត ហើយបញ្ហាសំរាមនេះទៀតសោត

បានបង្កជាបញ្ហាប្រឈមមួយទៅដល់សង្គមកម្ពុជា ព្រោះថាសំរាមបានធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាន និងសុខាមាលភាពប្រជាពលរដ្ឋផងដែរ។

ហើយមួយរយៈចុងក្រោយនេះ គេឃើញគំនរសំរាម គរទុកចោលយូរថ្ងៃស្អុយរលួយភាយក្លិនអាសោចពេញផ្លូវ ជាពិសេស គឺ ក្រោយថ្ងៃភ្ជុំបិណ្ឌនេះតែម្តង។
បើក្រឡេកមកមើលឯ ខណ្ឌពោធិ៍សែនជ័យ វិញ ចាប់តាំងថ្ងៃបុណ្យភ្ជុំបិណ្ឌ បញ្ចប់ភ្លាម អាជ្ញាធរសង្កាត់ខណ្ឌ ប្រឹងប្រមូលសំរាមទាំងយប់ទាំងថ្ងៃ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ តុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីមប្រធានការិយាបរិស្ថានខណ្ឌ សង្កាត់ត្រពាំងក្រសាំង កម្លាំងសន្តិសុខខណ្ឌ និងកម្លាំងស៊ិនទ្រី ដឹកនាំកម្លាំងផ្ទាល់ដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដាក់គ្រឿងចក្រ កាយ និងកើប សំរាម ហើយ បាញ់ទឹកលាងសំអាតតាមដេបូសំរាម នានា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងមូល។

បើយោងតាម Page ផ្លូវការណ៍របស់ ក្រុមហ៊ុនស៊ីនទ្រី បានបញ្ជាក់ថា៖ ប៉ុន្មានថ្ងៃនេះ គឺមានបញ្ហានៅទីលានចាក់សំរាម ធ្វើអោយកកស្ទះដល់រថយន្តដឹកសំរាម ជាហេតុបណ្តាលអោយការប្រមូលសំរាមមានភាពរអាក់រអួល។

ប៉ុន្តែទោះជាយ៉ាងណា ប្រធានគ្រប់គ្រងទីលានចាក់សំរាម និងក្រុមហ៊ុនស៊ីនទ្រី កំពុងដោះស្រាយ ដែលស្ថានភាពប្រមូលសំរាមនឹងប្រសើរឡើងវិញនៅពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់ពីដោះស្រាយគ្រឿងចក្ររួចរាល់។

អាស្រ័យដូចបានជំរាបជូនខាងលើ សូម ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអធ្យាស្រ័យ ដោយក្តីអនុគ្រោះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ