ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង

1 សប្តាហ៍ មុន 33 tnn_admin

ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

នាព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ ២០១៩ នៅបរិវេណកំពង់ផែភូមិកោះតូច បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោក នួន ប៊ុនថុន អភិបាលក្រុងកោះរ៉ុង ប្រធានក្រុមប្រឹក្សាក្រុង ចៅសង្កាត់កោះរ៉ុង/កោះរ៉ុងសន្លឹម និងលោកឧត្តមសេនីយ៍ត្រី/វរសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់