ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ករណីឃាត់រថយន្តម៉ាក LEXUS ស្លាកលេខក្លែងក្លាយ

1 សប្តាហ៍ មុន 113 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប

អំពីករណីឃាត់រថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងម្ចាស់រថយន្តមកកាន់អង្គភាពកងរាជអាវុធហត្ថ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រាំបួននិងសូន្យនាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងសេចក្តីប្រកាសនេះ លោកស្រីឧត្តមសេនីយ៍ត្រី ប្រាក់ ប៉ុណ្ណា អ្នកនាំពាក្យរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានជម្រាបបញ្ជាក់ជូនថា ទោះយ៉ាងណា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យមានការត្រួតពិនិត្យរាល់កិច្ចការរដ្ឋបាល ការបំពេញតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ គ្រប់ពេលវេលា ដូចជាករណីខាងលើនេះ នឹងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ រកឱ្យឃើញការពិត។

កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងរីករាយទទួលយករាល់ព័ត៌មាន ការរិះគន់ក្នុងន័យស្ថាបនា ជាការរួមចំណែកកសាងអង្គភាពកងរាជអាវុធហត្ថរឹងមាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ