ព្រឹតិ្តការណ៍ថ្មីៗ

សាយ សំអាល់ ៖ ដីជាសារពាង្គកាយរស់

2 ខែ មុន 54 tnn_admin

សាយ សំអាល់ ៖ ការដុតជីវៈម៉ាស់ដើម្បីសំអាតដីកសិកម្មត្រូវបានអនុវត្តជាប្រពៃណីនៅក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក

ដោយសារភាពងាយស្រួល តម្លៃថោក មិនត្រូវការបច្ចេកវិទ្យាទំនើប និងដោយសារកង្វះការយល់ដឹងអំពីតួនាទីយ៉ាងសំខាន់របស់សារពាង្គកាយមានជីវិត ដូចជាពពួកមីក្រូសារពាង្គកាយនានានៅក្នុងដីក្នុងការទ្រទ្រង់ដល់ការដុះលូតលាស់របស់ដំណាំ ដែលជាហេតុធ្វើឱ្យទម្លាប់ប្រតិបត្តិបែបនេះត្រូវបានអនុវត្តយ៉ាងទំលំទូលាយក្នុងទ្រង់ទ្រាយធំ។ ពិតមែនតែវិធីនេះអាចផ្តល់ផលប្រយោជន៍ក្នុងរយៈពេលខ្លី ដូចជាបង្កើនជីជាតិដី សម្លាប់ស្មៅនិងកត្តាចង្រៃនានា ក៏ប៉ុន្តែវាអាចនាំមកនូវបញ្ហាអវិជ្ជមានជាច្រើនដល់ បរិស្ថាន សុខភាព សេដ្ឋកិច្ច និងសង្គមទាំងមូល។ វិធីនេះបំផ្លាញគម្របព្រៃឈើនិងជីវៈចម្រុះ ធ្វើឱ្យដីរេចរឹល ប៉ះពាល់វដ្តទឹកធម្មជាតិ ប៉ះពាល់សុខភាពមនុស្សជាពិសេសបង្កជំងឺផ្លូវដង្ហើម ប៉ះពាល់ជីវភាពរស់នៅរបស់សហគមន៍ កាត់បន្ថយកាបូនស្តុកនិងបង្កើនការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដែលជាមូលហេតុនៃការប្រែប្រួលអាកាសធាតុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ