ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ផ្តើមអនុវត្តហើយ មិនមែន និយាយលេងទេ !!

1 ខែ មុន 82 tnn_admin

ភ្នំពេញ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩

កម្លាំងអធិការនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៌ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានចុះអនុវត្តវិធានការក្តៅចាក់សោរកង់រថយន្តបានជាច្រើនគ្រឿង ដែលបានចតទុកនៅលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្ពានអាកាសស្តុបដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនាុខ រាជធានីភ្នំពេញ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងធ្វើអោយកកស្ទះចរាចរណ៍តាមដងផ្លូវ ។ បន្ទាប់ពីចាក់សោរកង់រថយន្ត កម្លាំងអធិការនគរបាលខណ្ឌបានដាក់រថយន្តសណ្តោងស្ទូចយករថយន្តបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។

តាមប្រសាសន៍លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ថ្លែងថា : អាជ្ញាធរខណ្ឌសែនសុខនឹងចុះអនុវត្តការងារនេះជាបន្តបន្ទាប់ទៀត ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈអោយមានប្រសិទ្ធភាពបន្ថែមទៀត និងជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋមួយចំនួនដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ហើយខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ចូលរួមសហការ ដោយត្រូវបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈប្រើប្រាស់ជាប្រយោជន៌ផ្ទាល់ខ្លួន ទាំងការចតរថយន្ត ការសាងសង់សំណង់គ្រប់ប្រភេទ និងការដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗរំលោភលើចិញ្ចើមផ្លូវសាធារណៈធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ ។
ជាចុងក្រោយ រដ្ឋបាលខណ្ឌសែនសុខសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋរបស់យើងចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អោយទទួលបានលទ្ធផលល្អប្រសើរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ