ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូទឹកពន្លត់អគ្គីភ័យរបស់រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តការងារយ៉ាងសកម្ម ក្នុងកាជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ….

1 សប្តាហ៍ មុន 39 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ៣ និង០០ នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអន្តរាគមន៍លើករណី អគ្គីភ័យមួយកន្លែង កើតឡើង ក្នុង សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុ ឆ្លងចរន្តអគ្គីភ័យ បណ្តាលអោយខូចខាតសំ ភារៈនៅក្នុងផ្ទះមួយចំនួនធំ ។

អគ្គីភ័យខាងលើ ត្រូវបានអន្តរាគមន៍ពន្លត់ទាន់ពេលដោយម៉ូតូទឹក របស់ រដ្ឋបាលខណ្ឌដូនពេញចំនួន០៣គ្រឿង ដោយបានបាញ់អោយរលត់ទាំងស្រុងនៅម៉ោង ០៣ និង ៣០ នាទីនាថ្ងៃដដែល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ