ព្រឹតិ្តការណ៍ថ្មីៗ

ភរិយា លោក សុខ ពេញវុធ បានអញ្ជើញចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសព កម្លាំងប្រជាការពារខណ្ឌដូនពេញ

1 សប្តាហ៍ មុន 137 tnn_admin

ភ្នំពេញ៖ នៅព្រឹក១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ១០ និង០០ នាទី

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈភិបាលខណ្ឌដូនពេញ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ បានអញ្ជើញចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពកម្លាំងប្រជាការពារខណ្ឌដូនពេញ ឈ្មោះ ទុំ ស៊ីនឿន អាយុ ៣៧ឆ្នាំ មរណៈភាពដោយសាជម្ងឺ នៅមន្ទីរពេទ្យកាលម៉ែត្រ ក្នុងនោះអំណោយកាកបាទក្រហមរួមមាន
អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកក្រូច ១កេ សស្ករ៣គីឡូ ទឹកសុទ្ធកម្ពុជាចំនួន២កេស ទឹកដោះគោចំនួន០២ កំប៉ុង មីម៉ាម៉ាចំនួន០១កេស និងថវិកាកាកបាទក្រហមកម្ពុជាចំនួន៥ម៉ឺនរៀល ថវិកា ភរិយា លោក អភិបាលខណ្ឌ ចំនួន១លានរៀល និង ថវិកា លោកស្រីនូ ថាវរី ចំនួន៥ម៉ឺនរៀល ព្រមទាំងមានកាចូលរួមពីកម្លាំងប្រជាការពារក្នុងខណ្ឌដូនពេញមួយចំនួនទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ