ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារ សំណង់ខុនដូរមួយកន្លែង ក្នុងខណ្ឌទួលគោក បន្តដង្ហើយរកកិច្ចអន្តរាគមន៍ ពីសំណាក់ អាជ្ញាធរខណ្ឌ និង រាជធានី

5 ខែ មុន 51 tnn_admin

ភ្នំពេញ៖ សំណង់អគារខុនដូរខ្ពស់កប់ពពកមួយកន្លែង ដែលអាជ្ញាធរធ្លាប់ចុះអប់រំណែនាំរាប់មិនអស់នោះ បាននិងកំពុងសាងសង់ មិនត្រឹមត្រូវតាមបច្ចេកទេស។

ពលរដ្ឋថា មានករណី ជ្រុះធ្លាក់កំណាត់ដែក ស៊ីម៉ង់ត៍ ថ្ម និងឈើ មកលើដំបូលផ្ទះ ជាហេតុនាំពួកគាត់ព្រួយបារម្ភទាំងយប់ទាំងថ្ងៃ ។
នារសៀលថ្ងៃទី ៨ ខែតុលា ២០១៩នេះ ពលរដ្ឋបានទំនាក់ទំនងមកអង្គភាពសារព័ត៌មាន ធី អិន អិន ជួយផ្សព្វផ្សាយ នាំដំណឹងដដែលៗ ជូនថ្នាក់ដឹកនាំខណ្ឌ និងរាជធានីបានជ្រាបផង។

សូមជម្រាបផងដែរថា កាលពីរសៀលថ្ងៃទី ២៣ ខែមីនា ២០១៩ មានករណី ធ្លាក់កំណាត់ឈើពីសំណង់អគារខុនដូរនេះ ចំរថយន្ត Pruis ពាក់ស្លាកលេខ ភ្នំពេញ 2AE-9843 ជាសំណាងហើល្អចំរថយន្ត ចុះបើចំមនុស្សស្លាប់ បានជីវិតឯណាសង? ពលរដ្ឋឆ្ងល់ថា ហេតុអ្វី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ខ្លាចបុណ្យបារមី ម្ចាស់ខុនដូរនោះម្លេះ?

ជុំវិញករណីនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ប្រាប់ TNN តាមទូរស័ព្ទថា ចំពោះផលប៉ះពាល់ខាងលើ លោកបានអោយតំណាងម្ចាស់ខុងដូរទទួលខុសត្រូវ ជាមួយម្ចាស់រថយន្តហើយ។

លោកបញ្ជាក់ថា បានណែនាំអោយតំណាងម្ចាស់ខុងដូរ កែសម្រួលសម្រួលបច្ចេកទេសអោយបានត្រឹមត្រូវ ទើបអនុញ្ញាតអោយសាងសង់បន្តទៀត។

គួររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាអោយអាជ្ញាធរខណ្ឌទួល ចុះ ទៅពិនិត្យដល់កន្លែងកើតហេតុដែរ។

តំណាងប្រជាពលរដ្ឋ រស់នៅក្បែរសំណង់ខុនដូរ ដែលទីតាំងក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានផ្ញើវីដេអូរៀបរាប់ពីក្តីព្រួយបារម្ភ និង បានសំណូមពរ ដល់អាជ្ញាធរពាក់ពាក់ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យ និង ដោះស្រាយបញ្ហានោះផង។ សូមពុកម៉ែបងប្អូន ទស្សនា និង ស្តាប់ការរៀបរាប់របស់ពណលរដ្ឋដូចតទៅ៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ